This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Wednesday, November 30, 2016

Teerasil៖ ថៃ ត្រៀមរួចរាល់ដើម្បីប៉ះជើងខ្លាំង មីយ៉ាន់ម៉ា

ខ្សែប្រយុទ្ធ Teerasil Dangda កំពុងតែមានបំណងដណ្តើមឲ្យបានលទ្ធផលមួយ ឬយ៉ាងហោចណាស់រកបានគ្រាប់បាល់ក្រៅដី នៅពេលដែលក្រុមជម្រើសជាតិថៃ ធ្វើធំណើរទៅជួបក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ក្នុងការប្រកួតជើងទី១នៃពាន Suzuki Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នាថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ។ ការប្រកួតជើងទី២នៅកីឡដ្ឋានជាតិ Rajamangala ក្នុងរាជធានីបាងកក នឹងត្រូវប្រព្រឹត្តទៅនាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦។


Teerasil ដែលជាប្រធានក្រុមនៃក្រុមជម្រើសជាតិថៃ បានវិលទៅរកទម្រង់លេងយ៉ាងមុតស្រួចរបស់គេវិញតាមរយៈការរកបានគ្រាប់បាល់បញ្ចូលទី៥គ្រាប់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដើម្បីបញ្ចប់ការមិនអាចរកគ្រាប់បាល់បញ្ចូលទីជាមួយនឹងក្រុមជម្រើសជាតិ។ រូបគេបានស៊ុតបាល់បញ្ចូលទី៣គ្រាប់ ក្នុងពេលក្រុមជម្រើសជាតិថៃ យកឈ្នះលើក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ៤-២ ក្នុងការប្រកួតពាន Suzuki Cup ជុំទី១ ក្រោយពីបានស៊ុតបាល់បញ្ចូលទី២គ្រាប់ក្នុងពេលថៃ ទទួលបានលទ្ធផលស្មើ ២-២ ជាមួយនឹងក្រុមជម្រើសជាតិអូស្ត្រាលី ក្នុងការប្រកួតជម្រុះ World Cup។ Teerasil បានឲ្យដឹងកាលពីដើមសប្តាហ៍នេះថា៖ «យើងត្រៀមរួចរាល់សម្រាប់ការជួប មីយ៉ាន់ម៉ា។ យើងត្រូវតែព្យាយាមដណ្តើមឲ្យបានលទ្ធផលល្អ ឬក៏រកគ្រាប់បាល់ក្រៅដីក្នុងជើងទី១។
គ្រាប់បាល់នេះនឹងជួយឲ្យយើងមានប្រៀបក្នុងការប្រកួតជើងទី២»។ ក្នុងនាមជាខ្សែប្រយុទ្ធដ៏ឆ្នើមបំផុតក្នុងជំនាន់របស់គេ Teerasil មិនធ្លាប់បានឈ្នះពាន Suzuki Cup ពីមុនមកឡើយ។ រូបគេមិនបានស្ថិតក្នុងក្រុមជម្រើសថៃដែលបានលើកពានប្រចាំតំបន់អាស៊ីអាគ្នេយ៍មួយនេះឡើយកាលពី២ឆ្នាំមុន។ ជ័យជម្នះនោះបានបញ្ចប់ការមិនឈ្នះពានសោះរបស់ក្រុមជម្រើសជាតិថៃត្រឹមរយៈ១២ឆ្នាំ ក្នុងយុទ្ធនាការប្រចាំតំបន់។ លោក Kiatisak Senamuang គ្រូបង្វឹកនៃក្រុមជម្រើសជាតិថៃ បានឲ្យដឹងថាកីឡាករមីយ៉ាន់ម៉ា មានភាពខ្លាំង ប៉ុន្តែ លោកជឿជាក់ថា ក្រុមរបស់លោកអាចដោះស្រាយជាមួយនឹងពួកគេបាន។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង៦:៣០ល្ងាច៕

Thursday, November 17, 2016

ប្រវត្តិសង្ខេប

ខ្ងុំបាទឈ្មោះ Yanndara Chhun
រៀននៅសកល វិទ្យាល័យ​ បៀល ប្រាយ
កើតថ្ងៃ 22/12/1992

Powered by Blogger.

Pages